Posts Tagged ‘អារម្មណ៍’

ណែ​នាំ​អោយ​គូស្នេហ៍​ប្រារព្ធ​ពិធី​ហាន់​នី​មូន​លើក​ទី​២​ប្រសិន​បើ​ស្នេហា​ងាយ​ផុយ​ស្រួយ​

This item was filled under Love affair

គូ​ស្នេហ៍​ដែល​ត្រូវ​ការ​សំរួល​ជីវិត​ស្នេហា​របស់​ពួក​គេ​អោយ​ត្រឡប់​មក​មាន​ជីវិត​ស្រស់​បំព្រង​ឡើង​ម្តង​ទៀត​នោះ​ គួរ​នាំ​គ្នា​ធ្វើ​ដំណើរ​កំសាន្ត​សំរាក​លំហែ​កាយ​ឬ​ក៏​អាច​ហៅ​ថា​ពិធី​ហាន់​នី​មូន​លើក​ទី​២​ម្តង​​ទៀត​ ព្រោះ​នឹង​ទទួល​បាន​ផល​ល្អ​គួរ​អោយ​ចម្លែក​បំផុត​មិន​គ្រាន់​តែ​ទៅ​លើ​ចិត្ត​គំនិត​ បេះ​ដូង​នោះ​ទេ​ សូម្បី​តែ​វិញ្ញាណ​ក៏​បាន​ល្អ​ដូច​គ្នា​។
កាសែត​ប្រចាំ​ថ្ងៃ​មួយ​ឈ្មោះ​ ឌឹ​តេ​លេ​ក្រាហ្វ​ ដ៏​ល្បី​ល្បាញ​របស់​ចក្រភព​អង់​គ្លេស​បាន​រាយ​ការណ៍​ថា​ ក្រុម​អ្នក​ពិសោធន៍​បាន​ពោល​ថា​ វាជួយ​អោយ​បោះ​បង់​ចោល​នូវ​អារម្មណ៍​សំពាធ​ខាង​ផ្លូវ​ចិត្ត​ឬ​ការ​ងារ​ធ្ងន់​​ ព្រួយ​បារម្ភ​តួនាទី​ដែល​ខុស​ត្រូវ​ឬ​បើ​សរុប​ទៅ​នោះ​វា​ធ្វើ​អោយ​យើង​បាន​លះ​ដាច់​ចេញ​ពី​វត្ថុ​ដែល​កាប់​បំផ្លាញ​សេចក្តី​ស្នេហា​ដែល​កើត​មាន​មក​ពេញ​១​ឆ្នាំ​បាន​។​ ដែល​លទ្ធផល​នេះ​កើត​មាន​ក្នុង​រយៈពេល​បាន​ឈប់​សម្រាក​លំហែ​កាយ​ដោយ​ភាគី​នីមួយ​ៗ​ អាច​គិត​ដល់​តែ​រឿង​ស្រៀវ​ស្រើប​បាន​ពេញ​បន្ទុក​តែ​ម្តង​។
ទាំង​អស់​នេះ​គឺ​ជា​ចំណុច​ណែ​នាំ​របស់​ទីប្រឹក្សា​បញ្ហា​សង្គម​គ្រួសារ​អាមេរិកាំង​ដោយ​ភាគ​ច្រើន​គេ​បាន​ណែ​នាំ​អោយ​ទៅ​សម្រាក​លំហែ​កាយ​រៀង​រាល់​ចុង​សប្តាហ៍​។
ការ​សម្រាក​លំហែ​កាយ​ចាត់​ទុក​ថា​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ដ៏​សក្តិសម​បំផុត​ព្រោះ​គូស្នេហ៍​ទាំង​២​នឹង​បាន​ជួប​គ្នា​នៅ​ក្នុង​ទី​កន្លែង​ប្លែក​ៗ​ថ្មី​ធ្វើ​អោយ​ខួរ​ក្បាល​បញ្ចេញ​នូវ​សារជាតិ​ទំនាក់​ទំនង​ជា​មួយ​សសៃ​ប្រសាទ​ដូប៉ា​មីន​អោយ​ហូរ​ចេញ​មក​បង្កើត​បាន​ជា​ភ្លើង​ស្នេហ៍​ពុះ​ក្តៅ​គគុក​បាន​។
វា​ជួយ​អោយ​មាន​អារម្មណ៍​ក្លា​ហាន​និង​ហ៊ាន​សាក​ល្បង​របស់​ថ្មី​ៗ​ ព្រម​ទាំង​មាន​ភាព​ភ្ញាក់​ផ្អើល​ប្លែក​ៗ​ កើត​ឡើង​ព្រម​ជា​មួយ​គ្នា​ផង​ដែរ​។​ អ្វី​ៗ​ គ្រប់​យ៉ាង​ទាំង​អស់​ជា​ជួយ​ផ្ចុង​ផ្តើម​ជីវិត​ធ្វើ​អោយ​ភាគី​ម្នាក់​ៗ​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​លើស​ពី​នោះ​ទៅ​ទៀត​មាន​អារម្មណ៍​ថា​សម្ព័ន្ធ​ស្នេហា​ត្រូវ​បាន​រឹត​ចង​យ៉ាង​ស្អិត​រមួត​ផង​ដែរ​៕

Continue reading...

តណ្ហា​អាច​ធ្វើ​អោយ​បុរស​ព្រិល​ភ្នែក​វង្វេង​ស្មារតី​

This item was filled under News

អ្នក​វិទ្យាសាស្រ្ត​ទើប​នឹង​ពិសោធន៍​​បាន​ទៅ​ក្នុង​វត្ថុ​មួយ​ដែល​ច្រើន​គេ​ធ្វើ​ការ​​ឃោសនា​ទៅ​លើ​អារម្មណ៍​ជា​យូរ​មក​ហើយ​ថា​រូប​ស្ត្រី​អាក្រាត​នឹង​សង្កត់​ចិត្ត​បុរស​អោយ​ភ្លេច​ភ្លាំង​តម្លៃ​នៅ​ពេល​ទិញ​របស់​ទៅ​បាន​។
ស្ថានីយ៍​វិទ្យុ​ VRT នៅ​ក្នុង​ប្រទេស​ប៊ែលហ្សិក​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​ អ្នក​ពិសោធន៍​​មក​ពី​មហាវិទ្យាល័យ​លូវែន​បាន​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​កម្រិត​អ័រម៉ូន​ភេទ​បុរស​តេស្តូ​ស្តេរ៉ូន​ វា​មាន​សម្ព័ន្ធ​ភាព​ជា​បដិភាគ​ផ្ទុយ​គ្នា​ជា​មួយ​នឹង​អារម្មណ៍​ចាប់​បាន​ក្នុង​តម្លៃ​របស់​របរ​ ជា​ពិសេស​បំផុត​នោះ​រូបរាង​ស្ត្រី​អាក្រាត​វា​មាន​ឥទ្ធិពល​យ៉ាង​ក្រៃលែង​ចំពោះ​បុរស​ដែល​ចូល​ចិត្ត​បង្ហាញ​របៀប​ជា​បុរស​ពេញ​លក្ខណៈ​នោះ​។
លោក​សាស្ត្រាចារ្យ​ស៊ិក​ហ្វ្រីតដេ​មក​ពី​ក្រុម​សេដ្ឋ​សាស្រ្ត​និង​ជា​ប្រធាន​ក្រុម​ពិសោធន៍​​បាន​ពោល​ថា​ ជា​ធម្មតា​​បុរស​ដែល​ចូល​ចិត្ត​សម្តែង​ភាព​ជា​បុរស​ពេញ​លក្ខណៈ​គឺ​ជា​មនុស្ស​​ដែល​ពូកែ​ត​ថ្លៃ​បំផុត​ក៏​ប៉ុន្តែ​ការ​ឃោសនា​ទំនិញ​ដែល​មាន​រូប​ភាព អាក្រាត​របស់​ស្ត្រី​នឹង​ធ្វើ​​អោយ​គេ​ក្លាយ​ជា​សត្វ​ខ្លា​មួ​យ​ដ៏​ស្លូត​បំផុត​។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​លោក​សាស្ត្រា​ចារ្យ​រូប​នេះ​បាន​អះអាង​លទ្ធផល​សិក្សា​បន្ត​ទៅ​ទៀត​ថា​ ស្ត្រី​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ទៅ​លើ​រូបភាព​បុរស​ដែល​ស្ទើរ​តែ​អាក្រាត​កាយ​ផង​ដែរ​។​ តែ​ដោយ​ធម្មជាតិ​ស្រ្តី​នឹង​ទន់​ភ្លន់​ជា​មួយ​នឹង​ការ​ប៉ះ​ពាល់​ច្រើន​ជាង​ឃើញ​រូបភាព​។​ ដោយ​ហេតុ​នេះ​លោក​សាស្ត្រា​ចារ្យ​ផ្នែក​សេដ្ឋសាស្ត្រ​បាន​ផ្តល់​ការ​ណែ​នាំ​ដល់​បណ្តា​ឈ្មួញ​ទាំង​ឡាយ​ថា​ ប្រសិន​បើ​ត្រូវ​ការ​លក់​របស់​អោយ​បាន​ច្រើន​គួរ​តែ​អោយ​មាន​រូបភាព​សិច​ស៊ី​លេច​លើ​លេច​ក្រោម​សម្រាប់​តុប​តែង​នៅ​ក្នុង​ហាង​ជា​ការ​ទាក់​ទាញ​អារម្មណ៍​ដល់​អតិថិជន​៕

Continue reading...