Posts Tagged ‘បេះ​ដូង’

វិធី​កំចាត់អារម្មណ៍​ធុញ​ថប់​

This item was filled under Love and Heath

ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​រមែង​គេច​មិន​ផុត​ពី​អារម្មណ៍​ធុញ​ថប់​ដែល​អាការៈ​បែប​នេះ​ជា​សញ្ញា​បង្ហាញ​ប្រាប់​ពី​ភាព​តប់​ប្រមល់​ដូច​ជា​ ឈឺ​ក្បាល​ ឈឺពោះ​ ហើម​ពោះ​ ក្តៀន​លាមក​ រាករូស​អស់​កម្លាំង ​បេះ​ដូង​​លោត​ញាប់​ អារម្មណ៍​ឆេវ​ឆាវ​ យំ​គ្មាន​ពេល​លោះ​ ធុញ​ថប់​ អាហារ​ទទួល​ទាន​កាន់​តែ​ច្រើន​ទៅ​ជា​ដើម​។​ ដើម្បី​កំចាត់​បញ្ហា​នេះ​គួរ​សាកល្បង​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​៖
បើក​បេះ​ដូង​ ប្រសិន​បើ​មាន​អារម្មណ៍​ថា​ បញ្ហានេះ​លើស​ពី​សមត្ថភាព​ខ្លួន​ឯង​នោះ​គួរ​រក​ទីប្រឹក្សា​ឬ​ចៅ​ហ្វាយ​នាយ​ សមាជិក​ក្នុង​គ្រួសារ​ ឬ​មិត្ត​ភក្តិ​អោយ​ពួក​គេ​បាន​ស្តាប់​។
កែ​សម្រួល​បរិស្ថាន​​កន្លែង​ធ្វើ​ការ​អោយ​បាន​ល្អ​ដូច​ជា​ ប្រមែ​ប្រមូល​ឯកសារ​ទុក​ដាក់​អោយ​មាន​របៀប​រៀប​រយ​ សំអាត​តុ​ និង​កៅ​អី​ធ្វើ​ការ​ រកទេស​ភាព​ស្អាត​ៗ​ ឬ​ផ្កា​ឈើ​មក​តុប​តែង​ដើម្បី​​ជួយ​រំសាយ​កែ​វ​ភ្នែក​និង​អារម្មណ៍​។
ឈប់​សំរាក​ ចាត់​ទុក​ថា​ ជា​វិធី​បង្កើន​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​តស៊ូ​នឹង​បញ្ហា​​ រួម​ទាំង​ការ​ហាត់​ប្រាណ​ឬ​ក៏​ធ្វើ​ការ​ងារ​ជួយ​សង្គម​នឹង​អ្នក​បាត់​បង់​ឱកាស​ ក្រៅ​ពី​នោះ​ក៏​អាច​ធ្វើ​ការ​ងារ​កំប៉ិក​កំប៉ុក​ដែល​ខ្លួន​ចូល​ចិត្ត​រួម​ជា​មួយ​សមាជិក​គ្រួសារ​ឬ​មិត្ត​ភក្តិ​ដើម្បី​ជួយ​រំសាយ​ការ​ធុញ​ថប់​។
ទទួល​ទាន​អាហារ​ទប់​ស្កាត់​ភាព​តប់​ប្រមល់​ បង្កើន​អាហារ​ពពួក​កាបូអ៊ី​ដ្រាត​ដែល​មាន​កាក​សសៃ​ច្រើន​ដូច​ជា​អង្ករ​សំរូប​ បាយ​ដំណើប​ ដំឡូង​ ពោត​ដែល​មាន​វីតាមីន​ប៊ី​ និង​សេរ៉ូតូនីន​ក្នុង​កម្រិត​ខ្ពស់​ ព្រម​ទាំង​បន្លែ​ពណ៌​បៃតង​ឬ​ក៏​ផ្លែ​ឈើ​ពណ៌​ស្រស់​ៗ​ដែល​ផ្តល់​អោយ​នូវ​វីតាមីន​សេ​នឹង​សារជាតិ​ទប់​ស្កាត់​ពពួក​មេរោគ​។​ ក៏​ប៉ុន្តែ​គួរ​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ អំបិល​ ស្ករ​ និង​ផ្អាក​កាហ្វេ​ព្រម​ទាំង​ភេសជ្ជះ​ស្រវឹង​ផង​ដែរ​៕

Continue reading...

សម្លេង​​តន្រ្តី​មាន​ឥទ្ធិពល​ឆ្ពោះ​ទៅ​ដល់​បេះ​ដូង​

This item was filled under News

សាស្រ្តា​ចារ្យ​លូសៀ​ណូ​បឺណាឌី​ពី​សាកល​វិទ្យាល័យ​អាវីអា​ប្រទេស​អ៊ី​តាលី​បាន​បង្ហើប​អោយ​ដឹង​ថា​ថាមពល​របស់​តន្រ្តី​អាច​ព្យាបាល​មនុស្ស​បាន​ដោយ​បទ​ចម្រៀង​មាន​ឥទ្ធិពល​ទៅ​ដល់​សសៃ​ឈាម​និ​ង​សួត​។​ សម្លេង​តន្រ្តី​លាន់​ខ្លាំង​ៗ​វា​ជួយ​បង្កើន​សម្ពាធ​ឈាម​ អត្រា​លោត​នៃ​បេះ​ដូង​ ការ​ដក​ដង្ហើម​របស់​អ្នក​ស្តាប់​បាន​។​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ស្តាប់​បទ​ភ្លេង​ស្រាល​ៗ​វា​នឹង​ជួយ​អោយ​មាន​អារម្មណ៍​ធូរ​ស្រាល​ដែល​ការ​រក​ឃើញ​នេះ​អាច​ជួយ​ធ្វើ​អោយ​យើង​នាំ​យក​បទភ្លេង​ចូល​ទៅ​ប្រើ​រួម​គ្នា​ជា​មួយ​ឱសថ​ដើម្បី​ស្តារ​ស្ថានភាព​អ្នក​ជម្ងឺ​។
ការ​ពិសោធន៍​របស់​សាស្រ្តា​ចារ្យ​បឺណាឌី​បាន​ធ្វើ​ឡើង​ដោយ​អោយ​ក្រុម​អ្នក​ស្មគ្រ័​ចិត្ត​ស្តាប់​បទចម្រៀង​ខ្លាស់​ស៊ិក​ដូច​ជា​ បទ​ចម្រៀង​វ៉ាថែនស៊ីអេរ៉ូ​នៅ​ក្នុង​ល្ខោន​អូបេរ៉ា​ណា​បុក​កូ​របស់​វ័រ​ឌី​។​ លទ្ធផល​បាន​បង្ហាញ​អោយ​ឃើញ​ថា​ ខណៈ​ពេល​ដែល​ក្រុម​ស្មគ្រ័​ចិត្ត​ស្តាប់​បទ​ចម្រៀង​អត្រា​នៃ​ការ​លោត​សង្វាក់​បេះ​ដូង​និង​សម្ពាធ​ឈាម​ឡើង​កាន់​តែ​ខ្ពស់​។ ក៏​ប៉ុន្តែ​ក្រោយ​ពេល​មិន​បាន​ស្តាប់​អត្រា​នៃ​សង្វាក់​បេះ​ដូង​និង​សម្ពាធ​ក៏​ចុះ​ទាប​វិញ​​៕

Continue reading...