Posts Tagged ‘ជីវិត’

ណែ​នាំ​អោយ​គូស្នេហ៍​ប្រារព្ធ​ពិធី​ហាន់​នី​មូន​លើក​ទី​២​ប្រសិន​បើ​ស្នេហា​ងាយ​ផុយ​ស្រួយ​

This item was filled under Love affair

គូ​ស្នេហ៍​ដែល​ត្រូវ​ការ​សំរួល​ជីវិត​ស្នេហា​របស់​ពួក​គេ​អោយ​ត្រឡប់​មក​មាន​ជីវិត​ស្រស់​បំព្រង​ឡើង​ម្តង​ទៀត​នោះ​ គួរ​នាំ​គ្នា​ធ្វើ​ដំណើរ​កំសាន្ត​សំរាក​លំហែ​កាយ​ឬ​ក៏​អាច​ហៅ​ថា​ពិធី​ហាន់​នី​មូន​លើក​ទី​២​ម្តង​​ទៀត​ ព្រោះ​នឹង​ទទួល​បាន​ផល​ល្អ​គួរ​អោយ​ចម្លែក​បំផុត​មិន​គ្រាន់​តែ​ទៅ​លើ​ចិត្ត​គំនិត​ បេះ​ដូង​នោះ​ទេ​ សូម្បី​តែ​វិញ្ញាណ​ក៏​បាន​ល្អ​ដូច​គ្នា​។
កាសែត​ប្រចាំ​ថ្ងៃ​មួយ​ឈ្មោះ​ ឌឹ​តេ​លេ​ក្រាហ្វ​ ដ៏​ល្បី​ល្បាញ​របស់​ចក្រភព​អង់​គ្លេស​បាន​រាយ​ការណ៍​ថា​ ក្រុម​អ្នក​ពិសោធន៍​បាន​ពោល​ថា​ វាជួយ​អោយ​បោះ​បង់​ចោល​នូវ​អារម្មណ៍​សំពាធ​ខាង​ផ្លូវ​ចិត្ត​ឬ​ការ​ងារ​ធ្ងន់​​ ព្រួយ​បារម្ភ​តួនាទី​ដែល​ខុស​ត្រូវ​ឬ​បើ​សរុប​ទៅ​នោះ​វា​ធ្វើ​អោយ​យើង​បាន​លះ​ដាច់​ចេញ​ពី​វត្ថុ​ដែល​កាប់​បំផ្លាញ​សេចក្តី​ស្នេហា​ដែល​កើត​មាន​មក​ពេញ​១​ឆ្នាំ​បាន​។​ ដែល​លទ្ធផល​នេះ​កើត​មាន​ក្នុង​រយៈពេល​បាន​ឈប់​សម្រាក​លំហែ​កាយ​ដោយ​ភាគី​នីមួយ​ៗ​ អាច​គិត​ដល់​តែ​រឿង​ស្រៀវ​ស្រើប​បាន​ពេញ​បន្ទុក​តែ​ម្តង​។
ទាំង​អស់​នេះ​គឺ​ជា​ចំណុច​ណែ​នាំ​របស់​ទីប្រឹក្សា​បញ្ហា​សង្គម​គ្រួសារ​អាមេរិកាំង​ដោយ​ភាគ​ច្រើន​គេ​បាន​ណែ​នាំ​អោយ​ទៅ​សម្រាក​លំហែ​កាយ​រៀង​រាល់​ចុង​សប្តាហ៍​។
ការ​សម្រាក​លំហែ​កាយ​ចាត់​ទុក​ថា​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ដ៏​សក្តិសម​បំផុត​ព្រោះ​គូស្នេហ៍​ទាំង​២​នឹង​បាន​ជួប​គ្នា​នៅ​ក្នុង​ទី​កន្លែង​ប្លែក​ៗ​ថ្មី​ធ្វើ​អោយ​ខួរ​ក្បាល​បញ្ចេញ​នូវ​សារជាតិ​ទំនាក់​ទំនង​ជា​មួយ​សសៃ​ប្រសាទ​ដូប៉ា​មីន​អោយ​ហូរ​ចេញ​មក​បង្កើត​បាន​ជា​ភ្លើង​ស្នេហ៍​ពុះ​ក្តៅ​គគុក​បាន​។
វា​ជួយ​អោយ​មាន​អារម្មណ៍​ក្លា​ហាន​និង​ហ៊ាន​សាក​ល្បង​របស់​ថ្មី​ៗ​ ព្រម​ទាំង​មាន​ភាព​ភ្ញាក់​ផ្អើល​ប្លែក​ៗ​ កើត​ឡើង​ព្រម​ជា​មួយ​គ្នា​ផង​ដែរ​។​ អ្វី​ៗ​ គ្រប់​យ៉ាង​ទាំង​អស់​ជា​ជួយ​ផ្ចុង​ផ្តើម​ជីវិត​ធ្វើ​អោយ​ភាគី​ម្នាក់​ៗ​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​លើស​ពី​នោះ​ទៅ​ទៀត​មាន​អារម្មណ៍​ថា​សម្ព័ន្ធ​ស្នេហា​ត្រូវ​បាន​រឹត​ចង​យ៉ាង​ស្អិត​រមួត​ផង​ដែរ​៕

Continue reading...

គន្លឹះ​អាថ៌​កំបាំង​នៃ​ការ​ធ្វើ​អោយ​មាន​អាយុ​គ្រប់​១០០​ឆ្នាំ​

This item was filled under Love and Heath

សម្រាប់​​​​អ្នក​ដែល​មាន​បំណង​ចង់​អោយ​អាយុ​បាន​យឺន​យូរ​រហូត​ដល់​១០០​ឆ្នាំ​នោះ​គួរ​តែ​ប្រតិបត្តិ​ខ្លួន​ដូច​ខាង​ក្រោម​នេះ​នោះ​គឺ​មាន​គូគ្រង​ ហាត់​ប្រាណ​ជាប់​ជា​ប្រចាំ​ លាង​ដៃ​ និង​ដុស​ធ្មេញ​អោយ​បាន​រាល់​ថ្ងៃ​។
ទាំង​អស់​នេះ​គឺ​ជា​គន្លឹះ​អាថ៌​កំបាំង​ដែល​លោក​ដុកទ័រ​ទ្រី​ឆាម៉ែក​ម៊ែរ​ពី​ប្រទេស​អូស្រ្តាលី​បានប​ន្សល់​ទុក​នៅ​ក្នុង​សៀវភៅ​ដែល​លោក​បាន​និពន្ធ​ឡើង​នៅ​ពេល​ថ្មី​ៗ​នេះ​មាន​ឈ្មោះ​ថា​ វិធី​នៃ​ការ​មាន​អាយុ​វែង​ដោយ​ក្នុង​នោះ​លោក​បាន​ណែនាំ​វិធិ​ប្រតិបត្តិ​ផ្សេង​ៗ​ព្រម​ទាំង​ប្រាប់​ទៀត​ថា​ ក្នុង​គន្លឹះ​នីមួយ​ៗ​ ជួយ​ពន្យារ​អាយុ​បាន​ជា​ច្រើន​ឆ្នាំ​ដូច​ជា​ឧស្សាហ៍​លាង​ដៃ​វា​ជួយ​អោយ​អាយុ​វែង​តទៅ​ទៀត​បាន​ពីរ​ឆ្នាំ​។
រី​ឯការ​ដុះ​ធ្មេញ​ដើម្បី​សុខភាព​មាត់​ធ្មេញ​នោះ​អាច​ជួយ​ពន្យារ​​អាយុ​ដល់​ទៅ​៦​ឆ្នាំ​ឯណោះ​ ឯការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ក៏​អាច​ពន្យារ​អាយុ​បាន​វែង​មិន​ទាប​ជាង​២​ឆ្នាំ​ផង​ដែរ​។​ ក៏​ប៉ុន្តែ​អ្វី​ដែល​អាច​ធ្វើ​អាយុ​ខ្លី​បាន​ក៏​មាន​ដូច​គ្នា​ដូច​ជា​ការ​ជក់​បារី​ ការ​ទទួល​ទាន​អាហារ​គ្មាន​ប្រយោជន៍​ ស្ពឹក​ទំរន់​មិន​ព្រម​ហាត់​ប្រាណ​​ ​និង​​ការ​មាន​ជីវិត​រស់​នៅ​លើ​គំនរ​ធុញ​ថប់​តប់​ប្រមល់​វា​អាច​ជួយ​កាត់​បំផ្លាញ​សុខភាព​រាង​កាយ​រហូត​ដល់​អាយុ​ខ្លី​ជាង​មនុស្ស​ធម្មតា​២០​ឆ្នាំ​ឯ​ណោះ​។
សៀវភៅ​របស់​លោក​វេជ្ជ​បណ្ឌិត​ទ្រី​ឆា​ម៉ែក​ម៊ែរ​បាន​លើក​ភស្តុតាង​អោយ​ឃើញ​ថា​ ការ​សិក្សា​របស់​មហាវិទ្យាល័យ​កាលី​ហ្វ័រនីញ៉ា​ក្នុង​ទីក្រុង​ឡូ​អែន​ជឺ​ឡេស​កាល​ពី​ឆ្នាំ​២០០៦​គេ​បាន​រក​ឃើញ​ថា​ បុរស​ឬ​ស្ត្រី​ដែល​មាន​រាង​កាយ​រឹង​មាំ​រស់​នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ​និង​សេចក្តី​សុខ​សុទ្ធ​តែ​មាន​គ្រួសារ​យ៉ាង​កក់​ក្តៅ​។​ អ្នក​ដែល​មាន​គូ​គ្រង​នៅ​ជា​មួយ​គ្នា​បាន​យូរ​អង្វែង​នឹង​មាន​ជីវិត​រស់​នៅ​​រហូត​ដល់​ចាស់​ជរា​បាន​ច្រើន​ជាង​អ្នក​ដែល​ជួប​នឹង​ការ​ព្រាត់​ប្រាស់​និរាស្រ្ត​លែង​លះ​គ្នា​ ជា​មេម៉ាយ​ឬ​ក៏​ជីវិត​នៅ​លីវ​។​ ការ​មាន​គូ​​ជីវិត​ដែល​គង់​វង់​អាច​ជួយ​ធ្វើ​អោយ​អាយុ​បាន​យូរ​អង្វែង​រហូត​ដល់​៧​ឆ្នាំ​ឯណោះ​៕

Continue reading...