Posts Tagged ‘ក្រហម​’

ផ្កា​កុលាប​ពណ៌​ក្រហម​ជា​សញ្ញាណ​បន្ថែម​បន្ត​ស្នេហ៍​

This item was filled under Love affair

ប្រសិន​បើ​កំលោះ​ក្រមុំ​គូ​ណា​មួយ​បណ្តើរ​គ្នា​ចេញ​ទៅ​កំសាន្ត​តែ​មិន​ដឹង​ថា​ ធ្វើ​បែប​ណា​ដើម្បី​អោយ​ភាគី​ម្ខាង​ទៀត​លង់​ស្នេហ៍​នោះ​ ក្រុម​អ្នក​​ពិសោធន៍​បាន​ណែ​នាំ​ថា​ អោយ​ចង​ចាំ​នូវ​ពណ៌​ក្រហម​ពី​វត្ថុ​៣​យ៉ាង​សំខាន់​គឺ ផ្កា​កុលាប​ពណ៌​ក្រហម​ ក្រែម​​លាប​បបូរ​មាត់​ពណ៌​ក្រហម​ និង​ឈុត​តែង​កាយ​ពណ៌​ក្រហម​។
ក្នុង​កំរង​ឯកសារ​ចំណេះ​ដឹង​ទូទៅ​ឈ្មោះ​បុគ្គលិក​ភាព​និង​ចិត្ត​វិទ្យា​សង្គម​របស់​អាមេរិក​បាន​បង្ហើប​អោយ​ដឹង​ថា​អ្នក​ចិត្ត​វិទ្យា​ទទួល​បាន​ចំណេះ​ដឹង​ជា​មូលដ្ឋាន​ខាង​វិទ្យាសាស្រ្ត​បន្ទាប់​ពី​សិក្សា​រក​មើល​ឥទ្ធិពល​របស់​ពណ៌​ក្រហម​មាន​ចំពោះ​រឿង​ស្នេហា​។
គេ​បាន​អោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បុរស​មើល​រូបភាព​ស្ត្រី​រូប​ដូច​គ្នា​តែ​មួយ​ក៏​ប៉ុន្តែ​គេ​បាន​ប្តូរ​ក្រប​រូប​ភាព​ឬ​ឈុត​តែង​កាយ​ពណ៌​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ​។​ លោក​សាស្ត្រាចារ្យ​អង់​ត្រូអែល​លៀត​ជា​មួយ​នឹង​ក្រុម​ការ​ងារ​ត្រូវ​ការ​វាស់​ពី​អារម្មណ៍​លង់​ស្នេហ៍​ទៅ​លើ​រូប​នោះ​ច្រើន​តិច​ជាង​គ្នា​ប៉ុណ្ណា​ដោយ​ការ​សាក​សួរ​ថា​ ឧទាហរណ៍​ប្រសិន​បើ​ជ្រើស​រើស​ តើ​គួរ​យក​មួយ​ណាច្រើន​ជាង​​។​ លទ្ធផល​បង្ហាញ​អោយ​ឃើញ​ថា​ ពួក​គេ​នាំ​គ្នា​លង់​ស្នេហ៍​ទៅ​លើ​រូប​ភាព​ស្ត្រី​ដែល​ស្លៀក​ពាក់​ឈុត​ក្រហម​​ លាប​ក្រេម​ពណ៌​ក្រហម​ច្រើន​ជាង​។ អ្នក​ពិសោធន៍​បានអះ​អាង​ថា​ ហេតុ​ផល​ដែល​ពណ៌​មាន​ឥទ្ធិពល​ជា​មួយ​នឹង​មន្ត​ស្នេហ៍​ខាង​ផ្លូវ​ភេទ​ ដោយ​សារ​កើត​ចេញ​ពី​តណ្ហា​ដែល​មាន​តាំង​ពី​យុគ្គ​យូរ​លង់​មក​នោះ​ឯង​៕

Continue reading...