វិធី​កំចាត់អារម្មណ៍​ធុញ​ថប់​

This item was filled under Love and Heath

ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​រមែង​គេច​មិន​ផុត​ពី​អារម្មណ៍​ធុញ​ថប់​ដែល​អាការៈ​បែប​នេះ​ជា​សញ្ញា​បង្ហាញ​ប្រាប់​ពី​ភាព​តប់​ប្រមល់​ដូច​ជា​ ឈឺ​ក្បាល​ ឈឺពោះ​ ហើម​ពោះ​ ក្តៀន​លាមក​ រាករូស​អស់​កម្លាំង ​បេះ​ដូង​​លោត​ញាប់​ អារម្មណ៍​ឆេវ​ឆាវ​ យំ​គ្មាន​ពេល​លោះ​ ធុញ​ថប់​ អាហារ​ទទួល​ទាន​កាន់​តែ​ច្រើន​ទៅ​ជា​ដើម​។​ ដើម្បី​កំចាត់​បញ្ហា​នេះ​គួរ​សាកល្បង​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​៖

បើក​បេះ​ដូង​ ប្រសិន​បើ​មាន​អារម្មណ៍​ថា​ បញ្ហានេះ​លើស​ពី​សមត្ថភាព​ខ្លួន​ឯង​នោះ​គួរ​រក​ទីប្រឹក្សា​ឬ​ចៅ​ហ្វាយ​នាយ​ សមាជិក​ក្នុង​គ្រួសារ​ ឬ​មិត្ត​ភក្តិ​អោយ​ពួក​គេ​បាន​ស្តាប់​។

កែ​សម្រួល​បរិស្ថាន​​កន្លែង​ធ្វើ​ការ​អោយ​បាន​ល្អ​ដូច​ជា​ ប្រមែ​ប្រមូល​ឯកសារ​ទុក​ដាក់​អោយ​មាន​របៀប​រៀប​រយ​ សំអាត​តុ​ និង​កៅ​អី​ធ្វើ​ការ​ រកទេស​ភាព​ស្អាត​ៗ​ ឬ​ផ្កា​ឈើ​មក​តុប​តែង​ដើម្បី​​ជួយ​រំសាយ​កែ​វ​ភ្នែក​និង​អារម្មណ៍​។

ឈប់​សំរាក​ ចាត់​ទុក​ថា​ ជា​វិធី​បង្កើន​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​តស៊ូ​នឹង​បញ្ហា​​ រួម​ទាំង​ការ​ហាត់​ប្រាណ​ឬ​ក៏​ធ្វើ​ការ​ងារ​ជួយ​សង្គម​នឹង​អ្នក​បាត់​បង់​ឱកាស​ ក្រៅ​ពី​នោះ​ក៏​អាច​ធ្វើ​ការ​ងារ​កំប៉ិក​កំប៉ុក​ដែល​ខ្លួន​ចូល​ចិត្ត​រួម​ជា​មួយ​សមាជិក​គ្រួសារ​ឬ​មិត្ត​ភក្តិ​ដើម្បី​ជួយ​រំសាយ​ការ​ធុញ​ថប់​។

ទទួល​ទាន​អាហារ​ទប់​ស្កាត់​ភាព​តប់​ប្រមល់​ បង្កើន​អាហារ​ពពួក​កាបូអ៊ី​ដ្រាត​ដែល​មាន​កាក​សសៃ​ច្រើន​ដូច​ជា​អង្ករ​សំរូប​ បាយ​ដំណើប​ ដំឡូង​ ពោត​ដែល​មាន​វីតាមីន​ប៊ី​ និង​សេរ៉ូតូនីន​ក្នុង​កម្រិត​ខ្ពស់​ ព្រម​ទាំង​បន្លែ​ពណ៌​បៃតង​ឬ​ក៏​ផ្លែ​ឈើ​ពណ៌​ស្រស់​ៗ​ដែល​ផ្តល់​អោយ​នូវ​វីតាមីន​សេ​នឹង​សារជាតិ​ទប់​ស្កាត់​ពពួក​មេរោគ​។​ ក៏​ប៉ុន្តែ​គួរ​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ អំបិល​ ស្ករ​ និង​ផ្អាក​កាហ្វេ​ព្រម​ទាំង​ភេសជ្ជះ​ស្រវឹង​ផង​ដែរ​៕

You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

Leave a Comment