ផ្កាកុលាបពណ៌ក្រហមជាសញ្ញាណបន្ថែមបន្តស្នេហ៍
ប្រសិនបើកំលោះក្រមុំគូណាមួយបណ្តើរគ្នាចេញទៅកំសាន្តតែមិនដឹងថា ធ្វើបែបណាដើម្បីអោយភាគីម្ខាងទៀតលង់ស្នេហ៍នោះ ក្រុមអ្នកពិសោធន៍បានណែនាំថា អោយចងចាំនូវពណ៌ក្រហមពីវត្ថុ៣យ៉ាងសំខាន់គឺ ផ្កាកុលាបពណ៌ក្រហម ក្រែមលាបបបូរមាត់ពណ៌ក្រហម និងឈុតតែងកាយពណ៌ក្រហម។
ក្នុងកំរងឯកសារចំណេះដឹងទូទៅឈ្មោះបុគ្គលិកភាពនិងចិត្តវិទ្យាសង្គមរបស់អាមេរិកបានបង្ហើបអោយដឹងថាអ្នកចិត្តវិទ្យាទទួលបានចំណេះដឹងជាមូលដ្ឋានខាងវិទ្យាសាស្រ្តបន្ទាប់ពីសិក្សារកមើលឥទ្ធិពលរបស់ពណ៌ក្រហមមានចំពោះរឿងស្នេហា។
គេបានអោយក្រុមអ្នកស្ម័គ្រចិត្តបុរសមើលរូបភាពស្ត្រីរូបដូចគ្នាតែមួយក៏ប៉ុន្តែគេបានប្តូរក្របរូបភាពឬឈុតតែងកាយពណ៌ផ្សេងៗតែប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យអង់ត្រូអែលលៀតជាមួយនឹងក្រុមការងារត្រូវការវាស់ពីអារម្មណ៍លង់ស្នេហ៍ទៅលើរូបនោះច្រើនតិចជាងគ្នាប៉ុណ្ណាដោយការសាកសួរថា ឧទាហរណ៍ប្រសិនបើជ្រើសរើស តើគួរយកមួយណាច្រើនជាង។ លទ្ធផលបង្ហាញអោយឃើញថា ពួកគេនាំគ្នាលង់ស្នេហ៍ទៅលើរូបភាពស្ត្រីដែលស្លៀកពាក់ឈុតក្រហម លាបក្រេមពណ៌ក្រហមច្រើនជាង។ អ្នកពិសោធន៍បានអះអាងថា ហេតុផលដែលពណ៌មានឥទ្ធិពលជាមួយនឹងមន្តស្នេហ៍ខាងផ្លូវភេទ ដោយសារកើតចេញពីតណ្ហាដែលមានតាំងពីយុគ្គយូរលង់មកនោះឯង៕