Archive for the ‘Love and Heath’ Category

វិធី​កំចាត់អារម្មណ៍​ធុញ​ថប់​

This item was filled under Love and Heath

ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​រមែង​គេច​មិន​ផុត​ពី​អារម្មណ៍​ធុញ​ថប់​ដែល​អាការៈ​បែប​នេះ​ជា​សញ្ញា​បង្ហាញ​ប្រាប់​ពី​ភាព​តប់​ប្រមល់​ដូច​ជា​ ឈឺ​ក្បាល​ ឈឺពោះ​ ហើម​ពោះ​ ក្តៀន​លាមក​ រាករូស​អស់​កម្លាំង ​បេះ​ដូង​​លោត​ញាប់​ អារម្មណ៍​ឆេវ​ឆាវ​ យំ​គ្មាន​ពេល​លោះ​ ធុញ​ថប់​ អាហារ​ទទួល​ទាន​កាន់​តែ​ច្រើន​ទៅ​ជា​ដើម​។​ ដើម្បី​កំចាត់​បញ្ហា​នេះ​គួរ​សាកល្បង​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​៖
បើក​បេះ​ដូង​ ប្រសិន​បើ​មាន​អារម្មណ៍​ថា​ បញ្ហានេះ​លើស​ពី​សមត្ថភាព​ខ្លួន​ឯង​នោះ​គួរ​រក​ទីប្រឹក្សា​ឬ​ចៅ​ហ្វាយ​នាយ​ សមាជិក​ក្នុង​គ្រួសារ​ ឬ​មិត្ត​ភក្តិ​អោយ​ពួក​គេ​បាន​ស្តាប់​។
កែ​សម្រួល​បរិស្ថាន​​កន្លែង​ធ្វើ​ការ​អោយ​បាន​ល្អ​ដូច​ជា​ ប្រមែ​ប្រមូល​ឯកសារ​ទុក​ដាក់​អោយ​មាន​របៀប​រៀប​រយ​ សំអាត​តុ​ និង​កៅ​អី​ធ្វើ​ការ​ រកទេស​ភាព​ស្អាត​ៗ​ ឬ​ផ្កា​ឈើ​មក​តុប​តែង​ដើម្បី​​ជួយ​រំសាយ​កែ​វ​ភ្នែក​និង​អារម្មណ៍​។
ឈប់​សំរាក​ ចាត់​ទុក​ថា​ ជា​វិធី​បង្កើន​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​តស៊ូ​នឹង​បញ្ហា​​ រួម​ទាំង​ការ​ហាត់​ប្រាណ​ឬ​ក៏​ធ្វើ​ការ​ងារ​ជួយ​សង្គម​នឹង​អ្នក​បាត់​បង់​ឱកាស​ ក្រៅ​ពី​នោះ​ក៏​អាច​ធ្វើ​ការ​ងារ​កំប៉ិក​កំប៉ុក​ដែល​ខ្លួន​ចូល​ចិត្ត​រួម​ជា​មួយ​សមាជិក​គ្រួសារ​ឬ​មិត្ត​ភក្តិ​ដើម្បី​ជួយ​រំសាយ​ការ​ធុញ​ថប់​។
ទទួល​ទាន​អាហារ​ទប់​ស្កាត់​ភាព​តប់​ប្រមល់​ បង្កើន​អាហារ​ពពួក​កាបូអ៊ី​ដ្រាត​ដែល​មាន​កាក​សសៃ​ច្រើន​ដូច​ជា​អង្ករ​សំរូប​ បាយ​ដំណើប​ ដំឡូង​ ពោត​ដែល​មាន​វីតាមីន​ប៊ី​ និង​សេរ៉ូតូនីន​ក្នុង​កម្រិត​ខ្ពស់​ ព្រម​ទាំង​បន្លែ​ពណ៌​បៃតង​ឬ​ក៏​ផ្លែ​ឈើ​ពណ៌​ស្រស់​ៗ​ដែល​ផ្តល់​អោយ​នូវ​វីតាមីន​សេ​នឹង​សារជាតិ​ទប់​ស្កាត់​ពពួក​មេរោគ​។​ ក៏​ប៉ុន្តែ​គួរ​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ អំបិល​ ស្ករ​ និង​ផ្អាក​កាហ្វេ​ព្រម​ទាំង​ភេសជ្ជះ​ស្រវឹង​ផង​ដែរ​៕

Continue reading...

គន្លឹះ​អាថ៌​កំបាំង​នៃ​ការ​ធ្វើ​អោយ​មាន​អាយុ​គ្រប់​១០០​ឆ្នាំ​

This item was filled under Love and Heath

សម្រាប់​​​​អ្នក​ដែល​មាន​បំណង​ចង់​អោយ​អាយុ​បាន​យឺន​យូរ​រហូត​ដល់​១០០​ឆ្នាំ​នោះ​គួរ​តែ​ប្រតិបត្តិ​ខ្លួន​ដូច​ខាង​ក្រោម​នេះ​នោះ​គឺ​មាន​គូគ្រង​ ហាត់​ប្រាណ​ជាប់​ជា​ប្រចាំ​ លាង​ដៃ​ និង​ដុស​ធ្មេញ​អោយ​បាន​រាល់​ថ្ងៃ​។
ទាំង​អស់​នេះ​គឺ​ជា​គន្លឹះ​អាថ៌​កំបាំង​ដែល​លោក​ដុកទ័រ​ទ្រី​ឆាម៉ែក​ម៊ែរ​ពី​ប្រទេស​អូស្រ្តាលី​បានប​ន្សល់​ទុក​នៅ​ក្នុង​សៀវភៅ​ដែល​លោក​បាន​និពន្ធ​ឡើង​នៅ​ពេល​ថ្មី​ៗ​នេះ​មាន​ឈ្មោះ​ថា​ វិធី​នៃ​ការ​មាន​អាយុ​វែង​ដោយ​ក្នុង​នោះ​លោក​បាន​ណែនាំ​វិធិ​ប្រតិបត្តិ​ផ្សេង​ៗ​ព្រម​ទាំង​ប្រាប់​ទៀត​ថា​ ក្នុង​គន្លឹះ​នីមួយ​ៗ​ ជួយ​ពន្យារ​អាយុ​បាន​ជា​ច្រើន​ឆ្នាំ​ដូច​ជា​ឧស្សាហ៍​លាង​ដៃ​វា​ជួយ​អោយ​អាយុ​វែង​តទៅ​ទៀត​បាន​ពីរ​ឆ្នាំ​។
រី​ឯការ​ដុះ​ធ្មេញ​ដើម្បី​សុខភាព​មាត់​ធ្មេញ​នោះ​អាច​ជួយ​ពន្យារ​​អាយុ​ដល់​ទៅ​៦​ឆ្នាំ​ឯណោះ​ ឯការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ក៏​អាច​ពន្យារ​អាយុ​បាន​វែង​មិន​ទាប​ជាង​២​ឆ្នាំ​ផង​ដែរ​។​ ក៏​ប៉ុន្តែ​អ្វី​ដែល​អាច​ធ្វើ​អាយុ​ខ្លី​បាន​ក៏​មាន​ដូច​គ្នា​ដូច​ជា​ការ​ជក់​បារី​ ការ​ទទួល​ទាន​អាហារ​គ្មាន​ប្រយោជន៍​ ស្ពឹក​ទំរន់​មិន​ព្រម​ហាត់​ប្រាណ​​ ​និង​​ការ​មាន​ជីវិត​រស់​នៅ​លើ​គំនរ​ធុញ​ថប់​តប់​ប្រមល់​វា​អាច​ជួយ​កាត់​បំផ្លាញ​សុខភាព​រាង​កាយ​រហូត​ដល់​អាយុ​ខ្លី​ជាង​មនុស្ស​ធម្មតា​២០​ឆ្នាំ​ឯ​ណោះ​។
សៀវភៅ​របស់​លោក​វេជ្ជ​បណ្ឌិត​ទ្រី​ឆា​ម៉ែក​ម៊ែរ​បាន​លើក​ភស្តុតាង​អោយ​ឃើញ​ថា​ ការ​សិក្សា​របស់​មហាវិទ្យាល័យ​កាលី​ហ្វ័រនីញ៉ា​ក្នុង​ទីក្រុង​ឡូ​អែន​ជឺ​ឡេស​កាល​ពី​ឆ្នាំ​២០០៦​គេ​បាន​រក​ឃើញ​ថា​ បុរស​ឬ​ស្ត្រី​ដែល​មាន​រាង​កាយ​រឹង​មាំ​រស់​នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ​និង​សេចក្តី​សុខ​សុទ្ធ​តែ​មាន​គ្រួសារ​យ៉ាង​កក់​ក្តៅ​។​ អ្នក​ដែល​មាន​គូ​គ្រង​នៅ​ជា​មួយ​គ្នា​បាន​យូរ​អង្វែង​នឹង​មាន​ជីវិត​រស់​នៅ​​រហូត​ដល់​ចាស់​ជរា​បាន​ច្រើន​ជាង​អ្នក​ដែល​ជួប​នឹង​ការ​ព្រាត់​ប្រាស់​និរាស្រ្ត​លែង​លះ​គ្នា​ ជា​មេម៉ាយ​ឬ​ក៏​ជីវិត​នៅ​លីវ​។​ ការ​មាន​គូ​​ជីវិត​ដែល​គង់​វង់​អាច​ជួយ​ធ្វើ​អោយ​អាយុ​បាន​យូរ​អង្វែង​រហូត​ដល់​៧​ឆ្នាំ​ឯណោះ​៕

Continue reading...

រំលូត​គភ៌​​ចាប់​ពី​២​ដង​ឡើង​ទៅ​ងាយ​នឹង​ប្រឈម​មុខ​ការ​​ប្រសូត្រ​បុត្រ​មិន​គ្រប់​ខែ​

This item was filled under Love and Heath

ស្ត្រី​ទាំង​ឡាយ​ណា​ដែល​រំលូត​គភ៌​(កូន​ក្នុង​ផ្ទៃ​)​រាប់​ចាប់​ពី​២​ដង​ឡើង​ទៅ​គឺ​ដល់​ពេល​មាន​គភ៌​ក្រោយ​មក​ទៀត​ងាយ​ប្រឈម​មុខ​នឹង​ប្រសូត្រ​កូន​មិន​គ្រប់​ខែ​។​ កាន់​តែ​រំលូត​ច្រើន​ដង​ការ​ប្រឈម​មុខ​នឹង​កូន​ប្រសូត្រ​មក​មិន​គ្រប់​ខែ​កាន់​តែ​ខ្ពស់​​ទៅ​តាម​ហ្នឹង​ដែរ​។
ចំពោះ​កុមារ​ដែល​ប្រសូត្រ​មក​មិន​គ្រប់​ខែ​កើត​មាន​បញ្ហា​សុខភាព​យ៉ាង​ខ្ពស់​បំផុត​គឺ​ក្នុង​ចំណោម​កូន​កើត​មិន​គ្រប់​ខែ​១០​នាក់​ត្រូវ​តែ​មាន​ម្នាក់​យ៉ាង​តិច​ដែល​កើត​ជម្ងឺ​សួត​ ពិការ​ខួរក្បាល​ គ​ ថ្លង់​។​ នាពេល​បច្ចុប្បន្ន​នេះ​ស្រ្តី​នៅ​លើ​ពិភព​លោក​ដែលពុំ​ចង់​មាន​បុត្រ​តែង​តែ​ជ្រើស​រើស​យក​វិធី​រំលូត​គភ៌​នេះ​ក្នុង​បរិមាណ​មួយ​ដ៏​ខ្ពស់​បំផុត​។ ដោយ​ឡែក​ការ​ស្រាវ​ជ្រាវ​ក៏​បាន​ទាំង​បង្ហាញ​អោយ​ឃើញ​ផង​ទៀត​ថា​ពិត​ជា​មាន​ទំនាក់​ទំនង​គ្នា​រវាង​អត្រា​នៃ​ការ​រំលូត​គភ៌​ជា​មួយ​នឹង​ករណី​ប្រសូត្រ​មិន​គ្រប់​ខែ​។
ប្រសិន​បើ​រំលូត​គភ៌​មួយ​លើក​នោះ​អត្រា​ដែល​អាច​ប្រឈម​មុខ​នឹង​ជម្ងឺ​កូន​ប្រសូត្រ​មិន​គ្រប់​ខែ​អាច​មាន​ដល់​ទៅ​២០​ភាគរយ​ចំពោះ​ទារក​ដែល​នៅ​ក្នុង​គភ៌​មាន​អាយុ​៣៧​សប្តាហ៍​។
ដោយ​ឡែក​មាន​ការ​ប្រថុយ​ប្រថាន​កើត​មិន​គ្រប់​ខែ​​គឺ​គភ៌​មាន​អាយុ​បាន​តែ​ត្រឹម​៣៤​សប្តាហ៍​នោះ​វិញ​មាន​អត្រា​ដល់​ទៅ​៥០​ភាគរយ​ឯណោះ​។
ស្ត្រី​ដែល​រំលូត​គភ៌​ចាប់​ពី​២​ដង​ឡើង​ទៅ​អត្រា​ប្រសូត្រ​បុត្រ​មក​មិន​គ្រប់​ខែ​អាច​កើន​ឡើង​ដល់​ទៅ​ទ្វេដង​ ហើយ​កាន់​តែ​​ធ្ងន់​ធ្ងរ​ផង​ទៀត​នោះ​អាច​កើន​ដល់​ទៅ​២,៥​ដង​។
តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា​ គេ​នៅ​ពុំ​ទាន់​រក​ឃើញ​អំពី​មូលហេតុ​ដែល​នាំ​អោយ​ទំនាក់​ទំនង​គ្នា​យ៉ាង​ដូច្នេះ​រវាង​ការ​មានគភ៌​ឬ​រំលូត​កូន​ក្នុង​ផ្ទៃ​ជា​មួយ​នឹង​ករណី​ទារក​ប្រសូត្រ​មក​មិន​គ្រប់​ខែ​យ៉ាង​នេះ​។
មាន​ការ​សង្ស័យ​ថា​ប្រហែល​ជា​ដោយ​សារ​តែ​ស្ត្រី​តែង​តែ​រំលូត​កូន​យ៉ាង​នេះ​ញឹក​ញាប់​ពេក​ទើប​បណ្តាល​អោយ​មាន​បញ្ហា​ដល់​ស្បូន​ ឬ​ក៏​ដោយ​សារ​តែ​មាន​ការ​ចម្លង​បាក់​តេរី​អ្វី​នៅ​ក្នុង​ស្បូន​ក៏​មិន​ដឹង​។
តាម​ការ​សន្និដ្ឋាន​បែប​យ៉ាង​នេះ​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​មួយ​ចំនួន​បាន​ឆ្លើយ​ថា​ជា​រឿង​សម​ស្រប​នោះ​ហើយ​ព្រោះ​តែ​ស្បូន​របស់​ស្រ្តី​តែង​តែ​រង​របួស​នៅ​ពេល​រំលូត​យ៉ាង​នេះ​ ហើយ​តាម​ក្បួន​វេជ្ជសាស្រ្ត​គឺ​កំណត់​យ៉ាង​ច្បាស់​ថា​ ការ​រំលូត​​គភ៌​ស្បូន​ត្រូវ​ធ្លាក់​ចុះ​ខ្សោយ​ឬ​រង​របួស​ដែល​ករណី​បែប​យ៉ាង​នេះ​ហើយ​ទើប​បាន​ជា​ពេល​មាន​គភ៌​លើក​ក្រោយ​មក​ទៀត​ក៏​ត្រូវ​ប្រសូត្រ​កូន​មក​មិន​គ្រប់​ខែ​៕

Continue reading...