Archive for the ‘Miscellany’ Category

ផល​អាក្រក់​ពី​ការ​កើត​ទុក្ខ​កាត់​បន្ថយ​អាយុ​កាន់​តែ​ខ្លី​

This item was filled under Miscellany

ពួក​អ្នក​ពិសោធន៍​ជនជាតិ​អាមេរិកាំង​បាន​រក​ឃើញ​ថា​មនុស្ស​ឆាប់​កើត​អារម្មណ៍​អផ្សុក​ឬ​ឆាប់​កើត​ទុក្ខ​និង​មាន​ប្រព័ន្ធ​ការ​ពារ​រោគ​ខុស​ប្រក្រតី​ធ្វើ​អោយ​មាន​តំរុយ​ងាយ​ឈឺ​ថ្កាត់​និង​អាយុ​កាន់​តែ​ខ្លី​ចុះ​បាន​។
លោក​សាស្រ្តា​ចារ្យ​រង​ស្ទីហ្វកូល​នៃ​មហា​វិទ្យាល័យ​កាលី​ហ្វ័នីញ៉ា​ឡូស​អែន​ជឺ​ឡេស​សហរដ្ឋ​អាមេរិក​បាន​សិក្សា​ពី​ប្រព័ន្ធ​ឬ​ហ្សែន​ដើម្បី​ពិនិត្យ​មើល​ពី​សញ្ញា​ប្រព័ន្ធ​ឬ​ដែល​គេ​ស្គាល់​ថា​ DNA របស់​បុគ្គល​ដែល​បាន​បំបែក​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ភាព​ឯកោ​តែ​ម្នាក់​ឯង​។
លោក​សាស្ត្រា​ចារ្យ​ស្ទីហ្វ​ពោល​​បញ្ជាក់​ថា​អ្វី​ដែល​យើង​បាន​រក​ឃើញ​នោះ​គឺ​ការ​បំបែក​ខ្លួន​ចេញ​ពី​សង្គម​បង្ក​អោយ​កើត​ផល​ប៉ះ​ពាល់​ទៅ​ដល់​ការ​ងារ​របស់​ហ្សែន​សម្ព័ន្ធ​ភាព​របស់​មនុស្ស​រវាង​ចំនួន​មិត្ត​ភក្តិ​និង​សមាជិក​គ្រួសារ​ដែល​នៅ​ជុំ​វិញ​កាយ​។​ សម្ព័ន្ធភាព​ជា​មួយ​នឹង​ផល​ប៉ះ​ពាល់​ ផ្នែក​កាយ​ភាព​មនុស្ស​ដែល​កើត​រោគ​អផ្សុក​ច្រើន​ចូល​ចិត្ត​នៅ​ឯកោ​ម្នាក់​ឯង​មាន​សង្គម​តូច​នោះ​មាន​តំរុយ​អាយុ​របស់​គេ​ខ្លី​និង​ងាយ​ឆ្លង​មេរោគ​ទៀត​ផង​។
ក្រៅ​ពី​នេះ​គេ​បាន​រក​ឃើញ​ថា​អាការៈ​បែប​នេះ​អាច​ត​ភ្ជាប់​ពាក់​ព័ន្ធ​ទៅ​ដល់​រោគ​បេះ​ដូង​ សរសៃ​ឈាម​បេះ​ដូង​ រលាក​សន្លាក់​ឆ្អឹង​ រោគ​អាល់​ស៊ី​មឺរ​ លើស​ឈាម​ ដេក​មិន​លក់​និង​រោគ​មហារីក​៕

Continue reading...

ការ​ច្រណែន​ឈ្នានីស​ជា​កត្តា​ធ្វើ​អោយ​កើត​ជម្ងឺ​

This item was filled under Miscellany

ការ​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ​ការ​ច្រណែន​ឈ្នានីស​ ព្រោះ​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​ខ្លួន​អាច​ធ្វើ​អោយ​កើត​ជម្ងឺ​បេះ​ដូង​ ទឹកនោម​ផ្អែម​និង​លើស​ឈាម​។
ក្នុង​ការ​ស្រាវជ្រាវ​ដែល​មាន​ឈ្មោះ​ថា​ តើ​អ្នក​មាន​ស្តុក​ស្តម្ភ​ជា​មូល​ហេតុ​ធ្វើ​អោយ​អ្នក​មាន​ជម្ងឺ​ដែរ​ឬ​អត់​?​ អ្នក​ស្រាវជ្រាវ​​មក​ពី​មហាវិទ្យាល័យ​ស៊ី​កា​ហ្គោ​ សហរដ្ឋអាមេរិក​ បាន​ស្នើ​សុំ​អោយ​អ្នក​ស្ម័គ្រ​ចិត្ត​បុរស​ ស្រ្តី​ ៣០០០​នាក់​ មាន​អាយុ​ពី​៥៧​ ដល់​៨៥​ឆ្នាំ​ ផ្តល់​ពិន្ទុ​សុខភាព​និង​បញ្ជាក់​ពី​រោគប្រចាំ​ខ្លួន​ដូចជា​ជម្ងឺ​បេះដូង​និង​ទឹក​នោម​ផ្អែម​រួម​ទាំង​រៀប​ចំ​លំដាប់​ថ្នាក់​ហិរញ្ញវត្ថុ​របស់​ខ្លួន​ធៀប​នឹង​មិត្តភក្តិ​ ក្រុម​គ្រួសារ​ អ្នក​ជិត​ខាង ​និង​អ្នក​រួម​ការ​ងារ​។
លទ្ធផល​នៃ​ការ​វិភាគ​បង្ហាញ​ថា​ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​ប្រាក់​ខែ​តិច​ គឺ​មាន​បញ្ហា​សុខភាព​ ជា​ពិសេស​ជម្ងឺ​បេះ​ដូង​។​ ផ្ទុយ​ទៅ​វិញ​ សម្រាប់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​មាន​ជម្ងឺ​ទឹកនោម​ផ្អែម​ និង​ជម្ងឺ​លើស​ឈាម​ថយ​ចុះ​។
អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា​ ភាព​ក្រី​ក្រ​មាន​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព​ ឯ​តំណែង​នៅ​ក្នុង​សង្គម​ក៏​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​។​ លោក​ ចេណេ​ វីវ​ ហ្វាម​ឃែន​ធើរ​ មក​ពី​មហាវិទ្យាល័យ​ស៊ីកាហ្គោ​ថ្លែង​​ថា​ ការ​ច្រណែន​ឈ្នានីស​ និង​ភាព​ក្រី​ក្រ​អាច​ធ្វើ​អោយ​សុខភាព​បេះ​ដូង​ធ្លាក់​ចុះ​បាន​។
ការ​ច្រណែន​ឈ្នានីស​ធ្វើ​អោយ​អ្នក​ខ្លះ​មាន​ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ខុស​ប្រក្រតី​គឺ​​ព្យាយាម​រិះ​រក​វិធី​ដើម្បី​បាន​ប្រាក់​ទិញ​រថយន្ត​ដែល​ជា​និមិត្ត​រូប​នៃ​ការ​លើក​មុខ​ លើក​មាត់​ក្នុង​សង្គម​ ឬ​សង់​ផ្ទះ​អោយ​ធំ​ស្កឹម​ស្កៃ​សម្រាប់​ប្រជែង​នឹង​អ្នក​ជិត​ខាង​៕

Continue reading...

One kind of business

This item was filled under Miscellany

I I traveled to Svay Rieng province last month. I was very interested with the two beggars at Neak Leung Ferry, cambodia. They looked like very close relative, but they weren’t. The important thing is that they are not so well educated and too young but they know well about doing business. They used marketing [...]

Continue reading...