ផល​អាក្រក់​ពី​ការ​កើត​ទុក្ខ​កាត់​បន្ថយ​អាយុ​កាន់​តែ​ខ្លី​

This item was filled under Miscellany

ពួក​អ្នក​ពិសោធន៍​ជនជាតិ​អាមេរិកាំង​បាន​រក​ឃើញ​ថា​មនុស្ស​ឆាប់​កើត​អារម្មណ៍​អផ្សុក​ឬ​ឆាប់​កើត​ទុក្ខ​និង​មាន​ប្រព័ន្ធ​ការ​ពារ​រោគ​ខុស​ប្រក្រតី​ធ្វើ​អោយ​មាន​តំរុយ​ងាយ​ឈឺ​ថ្កាត់​និង​អាយុ​កាន់​តែ​ខ្លី​ចុះ​បាន​។

លោក​សាស្រ្តា​ចារ្យ​រង​ស្ទីហ្វកូល​នៃ​មហា​វិទ្យាល័យ​កាលី​ហ្វ័នីញ៉ា​ឡូស​អែន​ជឺ​ឡេស​សហរដ្ឋ​អាមេរិក​បាន​សិក្សា​ពី​ប្រព័ន្ធ​ឬ​ហ្សែន​ដើម្បី​ពិនិត្យ​មើល​ពី​សញ្ញា​ប្រព័ន្ធ​ឬ​ដែល​គេ​ស្គាល់​ថា​ DNA របស់​បុគ្គល​ដែល​បាន​បំបែក​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ភាព​ឯកោ​តែ​ម្នាក់​ឯង​។

លោក​សាស្ត្រា​ចារ្យ​ស្ទីហ្វ​ពោល​​បញ្ជាក់​ថា​អ្វី​ដែល​យើង​បាន​រក​ឃើញ​នោះ​គឺ​ការ​បំបែក​ខ្លួន​ចេញ​ពី​សង្គម​បង្ក​អោយ​កើត​ផល​ប៉ះ​ពាល់​ទៅ​ដល់​ការ​ងារ​របស់​ហ្សែន​សម្ព័ន្ធ​ភាព​របស់​មនុស្ស​រវាង​ចំនួន​មិត្ត​ភក្តិ​និង​សមាជិក​គ្រួសារ​ដែល​នៅ​ជុំ​វិញ​កាយ​។​ សម្ព័ន្ធភាព​ជា​មួយ​នឹង​ផល​ប៉ះ​ពាល់​ ផ្នែក​កាយ​ភាព​មនុស្ស​ដែល​កើត​រោគ​អផ្សុក​ច្រើន​ចូល​ចិត្ត​នៅ​ឯកោ​ម្នាក់​ឯង​មាន​សង្គម​តូច​នោះ​មាន​តំរុយ​អាយុ​របស់​គេ​ខ្លី​និង​ងាយ​ឆ្លង​មេរោគ​ទៀត​ផង​។

ក្រៅ​ពី​នេះ​គេ​បាន​រក​ឃើញ​ថា​អាការៈ​បែប​នេះ​អាច​ត​ភ្ជាប់​ពាក់​ព័ន្ធ​ទៅ​ដល់​រោគ​បេះ​ដូង​ សរសៃ​ឈាម​បេះ​ដូង​ រលាក​សន្លាក់​ឆ្អឹង​ រោគ​អាល់​ស៊ី​មឺរ​ លើស​ឈាម​ ដេក​មិន​លក់​និង​រោគ​មហារីក​៕

ផ្កា​កុលាប​ពណ៌​ក្រហម​ជា​សញ្ញាណ​បន្ថែម​បន្ត​ស្នេហ៍​

This item was filled under Love affair

ប្រសិន​បើ​កំលោះ​ក្រមុំ​គូ​ណា​មួយ​បណ្តើរ​គ្នា​ចេញ​ទៅ​កំសាន្ត​តែ​មិន​ដឹង​ថា​ ធ្វើ​បែប​ណា​ដើម្បី​អោយ​ភាគី​ម្ខាង​ទៀត​លង់​ស្នេហ៍​នោះ​ ក្រុម​អ្នក​​ពិសោធន៍​បាន​ណែ​នាំ​ថា​ អោយ​ចង​ចាំ​នូវ​ពណ៌​ក្រហម​ពី​វត្ថុ​៣​យ៉ាង​សំខាន់​គឺ ផ្កា​កុលាប​ពណ៌​ក្រហម​ ក្រែម​​លាប​បបូរ​មាត់​ពណ៌​ក្រហម​ និង​ឈុត​តែង​កាយ​ពណ៌​ក្រហម​។

ក្នុង​កំរង​ឯកសារ​ចំណេះ​ដឹង​ទូទៅ​ឈ្មោះ​បុគ្គលិក​ភាព​និង​ចិត្ត​វិទ្យា​សង្គម​របស់​អាមេរិក​បាន​បង្ហើប​អោយ​ដឹង​ថា​អ្នក​ចិត្ត​វិទ្យា​ទទួល​បាន​ចំណេះ​ដឹង​ជា​មូលដ្ឋាន​ខាង​វិទ្យាសាស្រ្ត​បន្ទាប់​ពី​សិក្សា​រក​មើល​ឥទ្ធិពល​របស់​ពណ៌​ក្រហម​មាន​ចំពោះ​រឿង​ស្នេហា​។

គេ​បាន​អោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បុរស​មើល​រូបភាព​ស្ត្រី​រូប​ដូច​គ្នា​តែ​មួយ​ក៏​ប៉ុន្តែ​គេ​បាន​ប្តូរ​ក្រប​រូប​ភាព​ឬ​ឈុត​តែង​កាយ​ពណ៌​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ​។​ លោក​សាស្ត្រាចារ្យ​អង់​ត្រូអែល​លៀត​ជា​មួយ​នឹង​ក្រុម​ការ​ងារ​ត្រូវ​ការ​វាស់​ពី​អារម្មណ៍​លង់​ស្នេហ៍​ទៅ​លើ​រូប​នោះ​ច្រើន​តិច​ជាង​គ្នា​ប៉ុណ្ណា​ដោយ​ការ​សាក​សួរ​ថា​ ឧទាហរណ៍​ប្រសិន​បើ​ជ្រើស​រើស​ តើ​គួរ​យក​មួយ​ណាច្រើន​ជាង​​។​ លទ្ធផល​បង្ហាញ​អោយ​ឃើញ​ថា​ ពួក​គេ​នាំ​គ្នា​លង់​ស្នេហ៍​ទៅ​លើ​រូប​ភាព​ស្ត្រី​ដែល​ស្លៀក​ពាក់​ឈុត​ក្រហម​​ លាប​ក្រេម​ពណ៌​ក្រហម​ច្រើន​ជាង​។ អ្នក​ពិសោធន៍​បានអះ​អាង​ថា​ ហេតុ​ផល​ដែល​ពណ៌​មាន​ឥទ្ធិពល​ជា​មួយ​នឹង​មន្ត​ស្នេហ៍​ខាង​ផ្លូវ​ភេទ​ ដោយ​សារ​កើត​ចេញ​ពី​តណ្ហា​ដែល​មាន​តាំង​ពី​យុគ្គ​យូរ​លង់​មក​នោះ​ឯង​៕

វិធី​កំចាត់អារម្មណ៍​ធុញ​ថប់​

This item was filled under Love and Heath

ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​រមែង​គេច​មិន​ផុត​ពី​អារម្មណ៍​ធុញ​ថប់​ដែល​អាការៈ​បែប​នេះ​ជា​សញ្ញា​បង្ហាញ​ប្រាប់​ពី​ភាព​តប់​ប្រមល់​ដូច​ជា​ ឈឺ​ក្បាល​ ឈឺពោះ​ ហើម​ពោះ​ ក្តៀន​លាមក​ រាករូស​អស់​កម្លាំង ​បេះ​ដូង​​លោត​ញាប់​ អារម្មណ៍​ឆេវ​ឆាវ​ យំ​គ្មាន​ពេល​លោះ​ ធុញ​ថប់​ អាហារ​ទទួល​ទាន​កាន់​តែ​ច្រើន​ទៅ​ជា​ដើម​។​ ដើម្បី​កំចាត់​បញ្ហា​នេះ​គួរ​សាកល្បង​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​៖

បើក​បេះ​ដូង​ ប្រសិន​បើ​មាន​អារម្មណ៍​ថា​ បញ្ហានេះ​លើស​ពី​សមត្ថភាព​ខ្លួន​ឯង​នោះ​គួរ​រក​ទីប្រឹក្សា​ឬ​ចៅ​ហ្វាយ​នាយ​ សមាជិក​ក្នុង​គ្រួសារ​ ឬ​មិត្ត​ភក្តិ​អោយ​ពួក​គេ​បាន​ស្តាប់​។

កែ​សម្រួល​បរិស្ថាន​​កន្លែង​ធ្វើ​ការ​អោយ​បាន​ល្អ​ដូច​ជា​ ប្រមែ​ប្រមូល​ឯកសារ​ទុក​ដាក់​អោយ​មាន​របៀប​រៀប​រយ​ សំអាត​តុ​ និង​កៅ​អី​ធ្វើ​ការ​ រកទេស​ភាព​ស្អាត​ៗ​ ឬ​ផ្កា​ឈើ​មក​តុប​តែង​ដើម្បី​​ជួយ​រំសាយ​កែ​វ​ភ្នែក​និង​អារម្មណ៍​។

ឈប់​សំរាក​ ចាត់​ទុក​ថា​ ជា​វិធី​បង្កើន​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​តស៊ូ​នឹង​បញ្ហា​​ រួម​ទាំង​ការ​ហាត់​ប្រាណ​ឬ​ក៏​ធ្វើ​ការ​ងារ​ជួយ​សង្គម​នឹង​អ្នក​បាត់​បង់​ឱកាស​ ក្រៅ​ពី​នោះ​ក៏​អាច​ធ្វើ​ការ​ងារ​កំប៉ិក​កំប៉ុក​ដែល​ខ្លួន​ចូល​ចិត្ត​រួម​ជា​មួយ​សមាជិក​គ្រួសារ​ឬ​មិត្ត​ភក្តិ​ដើម្បី​ជួយ​រំសាយ​ការ​ធុញ​ថប់​។

ទទួល​ទាន​អាហារ​ទប់​ស្កាត់​ភាព​តប់​ប្រមល់​ បង្កើន​អាហារ​ពពួក​កាបូអ៊ី​ដ្រាត​ដែល​មាន​កាក​សសៃ​ច្រើន​ដូច​ជា​អង្ករ​សំរូប​ បាយ​ដំណើប​ ដំឡូង​ ពោត​ដែល​មាន​វីតាមីន​ប៊ី​ និង​សេរ៉ូតូនីន​ក្នុង​កម្រិត​ខ្ពស់​ ព្រម​ទាំង​បន្លែ​ពណ៌​បៃតង​ឬ​ក៏​ផ្លែ​ឈើ​ពណ៌​ស្រស់​ៗ​ដែល​ផ្តល់​អោយ​នូវ​វីតាមីន​សេ​នឹង​សារជាតិ​ទប់​ស្កាត់​ពពួក​មេរោគ​។​ ក៏​ប៉ុន្តែ​គួរ​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ អំបិល​ ស្ករ​ និង​ផ្អាក​កាហ្វេ​ព្រម​ទាំង​ភេសជ្ជះ​ស្រវឹង​ផង​ដែរ​៕

  • Recent Posts

  • Recent Comments

    • Browse by Tags